ព័ត៌មានក្នុងខេត្ត

មន្ទីរព័ត៌មានខេត្តស្វាយរៀង បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែបន្ទាប់
សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តស្វាយរៀង បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែបន្ទាប់
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ មន្ទីរព័ត៌មានខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តភារកិច្ចសម្រាប់ខែបន្ទាប់ ក្រោមវត្តមានរបស់ លោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានខេត្ត កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តទាំងមូល។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពជីវភាពរស់នៅរបស់បងប្អូនយុទ្ធមិត្ត ១៩៧៨ នៅស្រុកកំពង់រោទិ៍
សកម្មភាពថ្នាក់ដឹកនាំ
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពជីវភាពរស់នៅរបស់បងប្អូនយុទ្ធមិត្ត ១៩៧៨ នៅស្រុកកំពង់រោទិ៍
(ខេត្តស្វាយរៀង)៖ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្តមប៉េង ពោធិ៍សាអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលវឌ្ឍនភាពនៃការរស់នៅរបស់បងប្អូនយុទ្ធមិត្ត ១៩៧៨ ដែលកំពុងរស់នៅក្នុងភូមិធ្លកថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការអាជ្ញាធរមូលដ្ឋាន និងបងប្អូនអតីតយុទ្ធមិត្ត ១៩៧៨ យ៉ាងច្រើនកុះករផងដែរ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត