ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហរនៅក្រុងបាវិត រកឃើញទីតាំងសង្ស័យស្នាក់នៅ និងធ្វើការខុសច្បាប់ព្រមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ខេត្តស្វាយរៀង)៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត បានចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហរ នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការកំណត់ទំហំផ្លូវក្នុងតំបន់ប្រជុំជន នៅភូមិព្រៃវល្លិ៍ និងភូមិ ស្វាយអាណាត ស្រុកកំពង់រោទិ៍
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តម ខ្លូត រតនា រដ្ឋលេខាធិការ ក្រសួងដនស, ឯកឧត្តម ហុង ស៊ីណារា អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពីការកំណត់ទំហំផ្លូវក្នុងតំបន់ប្រជុំជន នៅភូមិព្រៃវល្លិ៍ និងភូមិ ស្វាយអាណាត ស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាពឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដនស។


អប់រំ និងកីឡា
លេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធឆាំងអំពើជួញដូរមនុស្ស បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី“មូលដ្ឋានគ្រឹះនៃអំពើជួញដូរមនុស្ស កិច្ចការពារកុមារ និងការរៀបចំផែនការ” ដល់ក្រុមកុមារ និងយុវជន នៅមជ្ឈមណ្ឌលយុវជនខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធឆាំងអំពើជួញដូរមនុស្ស បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី“មូលដ្ឋានគ្រឹះនៃអំពើជួញដូរមនុស្ស កិច្ចការពារកុមារ និងការរៀបចំផែនការ” ដល់ក្រុមកុមារ និងយុវជន នៅមជ្ឈមណ្ឌលយុវជនខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប. តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដែលវត្តមានចូលរួមសរុបចំនួន៣៧ នាក់ ស្រី ១៩នាក់ ។


សន្តិសុខសង្គម
កិច្ចប្រជុំប្រចាំខែដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយះប្រព័ន្ធវីដេអូ ZOOM។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តទទួលផែនអន្តោប្រវេសន៍ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងលោកប្រធានការិយាល័យច្បាប់ និងសុវត្ថិភាពសាធារណៈសាលាខេត្ត៕


អប់រំ និងកីឡា
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធីបើក «ពិពណ៌កម្រងស្នាដៃសិស្ស»
(ខេត្តស្វាយរៀង)៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ វិទ្យាល័យគោកព្រីង ស្ថិតក្នុងឃុំគោកព្រីង ស្រុកស្វាយជ្រំ បានរៀបចំពិធីបើក «ពិព័រណ៍កម្រងស្នាដៃសិស្ស» យ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ង៉ោ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ
នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ។


សន្តិសុខសង្គម
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាល និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក រ៉េត រក្សា អភិបាលរងក្រុងបាវិត ចុះត្រួតពិនិត្យរដ្ឋបាលចំហរ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង
(ស្វាយរៀង)៖ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្ត ប្រចាំឆមាស ប្រចាំឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ របស់រដ្ឋបាល រាជធានី-ខេត្ត និងផ្តល់កិច្ចសម្ភាសន៍នៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ រាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈមួយត្រូវបានរៀបចំឡើងនៅក្នុងសង្កាត់ព្រៃឆ្លាក់ ដើម្បីស្តាប់ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៦ នេះ មានការរៀបចំវេទិកាសាធារណៈមួយ ស្ថិតនៅបរិវេណវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជុគ មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង ឯកឧត្ដម ឡុង សេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក សរ សុដានី អភិបាលរងនៃគណៈអភិបាល ខេត្តស្វាយរៀង, លោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារចុះជួយសង្កាត់ព្រៃឆ្លាក់ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ សរុបជាង ១០០ នាក់។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី៣ ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី៩ ឆ្នាំ២០២៦ នេះ មានការរៀបចំកិច្ចប្រជុំពិភាក្សាយ៉ាងសំខាន់មួយ រវាងក្រុមការងារសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ជាមួយរដ្ឋបាលខេត្តស្វាយរៀង ស្តីពីការត្រៀមរៀបចំការប្រកួតកីឡាទូកង ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអុីង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី៣ ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្វាយរៀង ចុះត្រួតពិនិត្យ និងបញ្ជាឱ្យរុះរើស្លាកយីហោខុសច្បាប់ និងស្លាកបង្កប់វេបសាយហ្គេមអនឡាញ នៅក្នុងភូមិសាស្ត្រក្រុងបាវិត
(ខេត្តស្វាយរៀង)៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ម៉ែន អេង អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះខេត្ត និងរដ្ឋបាលក្រុងបាវិត ចុះត្រួតពិនិត្យផ្ទាល់លើការដាក់ស្លាកយីហោអាជីវកម្មនានា ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ច្បាប់អនុញ្ញាត និងការបង្កប់ស្លាកផ្សព្វផ្សាយខុសច្បាប់ នៅក្នុងភូមិសាស្ត្រក្រុងបាវិត កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងដំណើរការចុះត្រួតពិនិត្យលើស្លាកយីហោនេះ ក៏មានការចូលរួមពីលោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលរងក្រុងបាវិត មន្ត្រីសាលាក្រុងបាវិត និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

