
លោក ម៉ែន គុង ដឹកនាំកិច្ចប្រជុំពិភាក្សាការគ្រប់គ្រងប៉ាណូផ្សាយពាណិជ្ជកម្ម និងការប្រមូលកម្រៃសេវាក្នុងខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នារសៀលថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន គុង អភិបាលរងខេត្ត តំណាងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងប៉ាណូអចល័ត និងប៉ាណូចល័តសម្រាប់ផ្សាយពាណិជ្ជកម្មក្នុងខេត្ត ព្រមទាំងការគ្រប់គ្រងកិច្ចសន្យាវិនិយោគពាក់ព័ន្ធនឹងការប្រមូលកម្រៃសេវាផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។ដោយក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម ពី សំណាក់ អង្គភាព ពាក់ព័ន្ធ លោក លោកស្រី ដែលជាគណៈអភិបាល ក្រុង ស្រុក ផងដែរ ។











