
ខេត្តស្ទឹងត្រែង ត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច! ត្រៀមទទួលភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍អបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ គណៈបញ្ជាការរដ្ឋបាលក្រុងស្ទឹងត្រែង សហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារជំនាញនៃមន្ទីរទេសចរណ៍ខេត្ត បានចុះធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងណែនាំដោយផ្ទាល់ដល់បណ្តាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន-អាហារដ្ឋានទាំងអស់ក្នុងមូលដ្ឋាន។











