
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ស្ទឹងត្រែង៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង (ល.ខ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ដ៏មានសារៈសំខាន់ជាមួយភាគីពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី សួន អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង និង លោក ហង់ កុង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង។











