
ក្រុមការងារគណបក្សចុះជួយសង្កាត់ព្រះបាទ អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព លោក ថាន់ ទុយ
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយសង្កាត់ព្រះបាទ បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព លោក ថាន់ ទុយ អតីតសមាជិកគណៈកម្មាធិការគណបក្សសង្កាត់ព្រះបាទ ដែលបានទទួលមរណភាព ស្ថិតនៅផ្ទះនៃសព ក្នុងភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។











