
អង្គភាពអនុវត្តកម្មវិធីអភិវឌ្ឍន៍ បើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឃុំ ស្តីពី «ការប្រមូលទិន្នន័យដំបូងលើការងារទឹកស្អាត និងអនាម័យជនបទ កញ្ចប់ទី៤» នៅឃុំកោះស្នែង
ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អង្គភាពអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងជាប្រធានអង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត រួមជាមួយមន្ត្រីជំនាញ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឃុំ ស្តីពី «ការប្រមូលទិន្នន័យដំបូងលើការងារទឹកស្អាត និងអនាម័យជនបទ (EOI) កញ្ចប់ទី៤»។











