
លោក ស្រ៊ន សំឫទ្ធី ចុះពិនិត្យតម្រាយផ្លូវ និងទីលានតេជោ-ធិបតី ត្រៀមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខួប ៧០ឆ្នាំ កម្ពុជា-ឡាវ នៅស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត បានដឹកនាំក្រុមការងារជំនាញ រួមជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដោយមានកិច្ចសហការពីក្រុមការងារក្រសួងទេសចរណ៍ ចុះពិនិត្យទីតាំងផ្ទាល់នៅទីលានតេជោ-ធិបតី និងតម្រាយផ្លូវសំខាន់ៗក្នុងក្រុងស្ទឹងត្រែង ដើម្បីរៀបចំ «ព្រឹត្តិការណ៍អបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (១៩៥៦-២០២៦)» ឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពមហោឡារិក។











