
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឃុំ ស្តីពី «ការប្រមូលទិន្នន័យដំបូងលើការងារទឹកស្អាត និងអនាម័យជនបទ កញ្ចប់ទី៤» នៅឃុំតាឡាត
ស្រុកសេសាន-ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ អង្គភាពអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងជាប្រធានអង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត រួមជាមួយមន្ត្រីជំនាញបច្ចេកទេសខេត្ត បានសហការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឃុំ ស្តីពី «ការប្រមូលទិន្នន័យដំបូងលើការងារទឹកស្អាត និងអនាម័យជនបទ កញ្ចប់ទី៤» នៅសាលាឃុំតាឡាត ស្រុកសេសាន។











