ព័ត៌មានក្នុងខេត្ត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ នៅខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ ដែលបានរៀបចំឡើងយ៉ាងអធិកអធមនៅតាមបណ្តោយទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សម្តេច ម៉ែន សំអន អញ្ជើញពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
សម្តេច ម៉ែន សំអន អញ្ជើញពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញពិនិត្យទីតាំងប្រារព្ធពិធី ទិវាមច្ឆជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥ ចំណុះសាលាខេត្ត កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង ចុះពិនិត្យទីតាំងទំនប់សណ្ដ ដើម្បីត្រៀមរៀបចំទិវាមច្ឆជាតិ ១ កក្កដា ក្នុងក្រុងស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង ចុះពិនិត្យទីតាំងទំនប់សណ្ដ ដើម្បីត្រៀមរៀបចំទិវាមច្ឆជាតិ ១ កក្កដា ក្នុងក្រុងស្វាយរៀង
(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមជាមួយប្រតិភូអមដំណើរ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់ នៅតំបន់ទំនប់សណ្ដ ស្ថិតក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តសមាសទី២ ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តសមាសទី២ ឆ្នាំ២០២៦
(ខេត្តស្វាយរៀង): ក្រោមអធិបតីភាពឯកឧមត្ត ម៉ម វណ្ណៈរដ្ឋ លេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកម៉ែន អេង អភិបាលរងខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំឆមាសទី១ និងទិសដៅអនុវត្តសមាសទី២ ឆ្នាំ២០២៦ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរការងារខេត្តស្វាយរៀង។ ពិធីនេះក៏មានការចូលរួមពីលោក អ៊ូ សុខឿន ប្រធាន មន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកនាយកវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគ តេជោសែនស្វាយរៀង លោកប្រធានសាខា ប.ស. ស. ខេត្តលោកប្រធានមជ្ឈមណ្ឌលការងារខេត្ត និងមន្ត្រីរាជការនៃមន្ទីរការងារ ជាច្រើននាក់ទៀត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តស្វាយរៀង ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញនូវទិសដៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង ៨ កងកម្លាំងគ្រប់ប្រភេទ ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ប្រជុំការងារជំរុញចុះបញ្ជីដីនៅភូមិសាស្ត្រខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
ប្រជុំការងារជំរុញចុះបញ្ជីដីនៅភូមិសាស្ត្រខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមជាមួយឯកឧត្ដម ឡៅ ទិព្វសីហា ឯកឧត្ដម ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារជំរុញចុះបញ្ជីដីនៅភូមិសាស្ត្រខេត្តស្វាយរៀង ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១ កក្កដា លើកទី២១​ នៅខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១ កក្កដា លើកទី២១​ នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១ កក្កដា លើកទី២១​ នៅខេត្តស្វាយរៀង និងបានអញ្ជេីញបន្តចុះពិនិត្យទីតាំងប្រារព្ធពិធីនៅមាត់ទន្លេវ៉ៃគោផងដែរ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ស្វាយរៀង
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្ត​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រីអភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ធនធានមនុស្សសាលាខេត្តព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ក្នុងទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ក្នុងទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូនៃរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត និងមន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ដើម្បីរំលឹកខួប «ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។ ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាចំណុចចាប់ផ្តើមនៃដំណើរតស៊ូរំដោះជាតិ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ថ្នាក់ដឹកនាំខេត្តស្វាយរៀងជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី គណៈកម្មការទី៨ នៃរដ្ឋសភា
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តស្វាយរៀងជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី គណៈកម្មការទី៨ នៃរដ្ឋសភា
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី គណៈកម្មការទី៨ នៃរដ្ឋសភា និងក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការទទួលខុសត្រូវ ស្ថិតនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម អភិបាលខេត្តស្វាយរៀង  និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនូវព្រះរាជាណាចក្រកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម អភិបាលខេត្តស្វាយរៀង  និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនូវព្រះរាជាណាចក្រកម្ពុជា
(ខេត្តស្វាយរៀង): នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអនុញ្ញាឱ្យឯកឧត្តម គីម ឆាងយ៉ូង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងកា រគួរសមនិងពិភាក្សាការងារ ស្ថិតនៅសាលប្រជុំសាលាខេត្ត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ឯកឧត្តមរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី​ អញ្ជេីញពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆាជាតិ​ និងចូលរួមក្នុងកិច្ចប្រជុំពិភាក្សាក្នុងរៀបចំពិធី​នៅទន្លេវ៉ៃគោខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី​ អញ្ជេីញពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆាជាតិ​ និងចូលរួមក្នុងកិច្ចប្រជុំពិភាក្សាក្នុងរៀបចំពិធី​នៅទន្លេវ៉ៃគោខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ នាសាលប្រជុំសាលាខេត្ត​ លោក​ ម៉ែន​ កល្យាណ​ លោក​ ឌុច​ គន្ធា​ និងលោក​ កង វណ្ណារ៉ូ​ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជើញអមដំណេីឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី​ ដេីម្បីពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆាជាតិ​ និងចូលរួមក្នុងកិច្ចប្រជុំពិភាក្សាក្នុងរៀបចំពិធី​ និងផែនការសន្តិសុខសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំផងដែរ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត