ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
សមត្ថកិច្ចស្រុកចន្ទ្រា បង្ក្រាបទីតាំងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតសារធាតុញៀនជាង ១,២គីឡូក្រាម
កម្លាំងនគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតសារធាតុញៀនសរុបជាង ១,២គីឡូក្រាម ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។


សន្តិសុខសង្គម
អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ទីតាំង ព្រមទាំងធ្វើរដ្ឋបាលចំហចំនួន ៣ទីតាំងផ្សេងទៀត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


នយោបាយ
កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ លើកទី១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ស្វាយរៀង៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក សុខ សាគុន ប្រធាន ល.ខ.ប. ខេត្តស្វាយរៀង និងលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ លើកទី១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។


សន្តិសុខសង្គម
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម
(ខេត្តស្វាយរៀង)៖ នៅថ្ងៃ២០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ លើប្រធានបទ ស្តីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ជូនមន្រ្តី សាធារណៈ មានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្រ្តីនគរបាលយុត្តិធម៌ អង្គភាពតុលាការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ក្រោមអធិបតីភាព ឯកឧត្ដម រ៉ូ ប៊ីណៃសមាជិកកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) អមដោយ មន្រ្តីជំនាញ ផ្នែកបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ លេខាធិការដ្ឋាន នៃ គ.ជ.ប.ទ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ វគ្គបណ្ដុះបណ្ដាល នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោក ម៉ែន កល្យាណ អភិបាលរងខេត្ត ស្ថាប័នតុលាការ ពន្ធនាគារខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធសរុបចំនួន ៣០០រូប។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈ អភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ ជូនទៅដល់តំបន់សេដ្ឋកិច្ចពិសេស រោងចក្រសហគ្រាសនានាក្នុងខខេត្ត ដែលរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំអគារសន្និបាត និងអាពាហ៍ពិពាហ៍ សួនទឹកគជំស្វាយព្រៃ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃរ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យមានការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងបទល្មើស Online Scam ចំនួន ២កន្លែង នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ ក្រោមការដឹកនាំផ្ទាល់ពីលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង កម្លាំងចម្រុះបានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហលើទីតាំងចំនួន ២កន្លែង ដែលសង្ស័យថាមានការលួចលាក់ស្នាក់នៅ ធ្វើការខុសច្បាប់ និងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវវត្តឡុក ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ក្នុងកិច្ចប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នា២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងក្រោអធិបតីភាពឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ម វណ្ណៈ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សកម្មវិធី C1-TVET1.5M នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស C1-TVET1.5M ស្ថិតនៅភូមិរបោះព្រីង ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។


ការអភិវឌ្ឍ
ក្រុងស្វាយរៀងនឹងមានពហុកីឡដ្ឋានស្តង់ដារមួយទៀត បានក្រុងពាលី និងបុកគ្រឹះសាងសង់ហើយ
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ពិធីក្រុងពាលី និងបុកគ្រឹះសាងសង់ពហុកីឡដ្ឋានខេត្តស្វាយរៀងថ្មី ដែលមានទីតាំងស្ថិតក្នុងភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។


សន្តិសុខសង្គម
កម្លាំងជំនាញចុះ ប្រតិបត្តិ ការ ស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ លួច លាក់ កែច្នៃ ប្រើ ប្រាស់ ដោយខុសច្បាប់នូវសាធាតុញៀន និង កាន់ កាប់ អាវុធ គ្រាប់ រំសេវ ដោយ គ្មាន ការ អនុញ្ញាត
(ខេត្តស្វាយរៀង): ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំ បញ្ជា ផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុង ការ បង្ក្រាប គ្រឿងញៀន ក្នុង ខេត្ត កាលថ្ងៃ ទី១៣ ខែសីហា ឆ្នាំ ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះកិច្ច ប្រតិបត្តិ ការ ស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ លួច លាក់ កែច្នៃ ប្រើ ប្រាស់ ដោយខុសច្បាប់នូវសាធាតុញៀន និង កាន់ កាប់ អាវុធ គ្រាប់ រំសេវ ដោយ គ្មាន ការ អនុញ្ញាត ដោយ ឃាត់ ខ្លួន ជន សង្ស័យ ចំនួន ០៣នាក់ ប្រុស (ជនជាតិ វៀតណាម ០២នាក់,ជនជាតិ ខ្មែរ ០១នាក់) នៅ ត្រង់ ចំណុច បន្ទប់ ជួល ផ្លូវ បេតុង ក្រោយ ផ្សារ អន្តរជាតិ ស្ថិត ក្នុង ភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ជូនគ្រួសារវីរកងទ័ពនៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនដល់ក្រុមគ្រួសារវីរកងទ័ព ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម និងប្រព័ន្ធចុះបញ្ជី LACMS
(ខេត្តស្វាយរៀង)៖ ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអ្នកតំណាងប្រមាណជាង ១៥០នាក់ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម និងប្រព័ន្ធចុះបញ្ជី LACMS"។


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការអនុវត្តបទប្បញ្ញត្តិច្បាប់ ស្ដីពីការងារសម្រាប់រដ្ឋបាលរោងចក្រ សហជីព និងប្រតិភូបុគ្គលិក នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអនុវត្តបទប្បញ្ញត្តិច្បាប់ ស្ដីពីការងារ សម្រាប់រដ្ឋបាលរោងចក្រ សហជីព និងប្រតិភូបុគ្គលិក នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងខេត្តស្វាយរៀង»នៅសាលប្រជុំតាក្របី នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ។

