ព័ត៌មានក្នុងខេត្ត

អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ដាយនើសធី អេនធើធេនម៉ិន(DYNASTYCACINOHOTEL)ក្នុងក្រុងបាវិត
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ដាយនើសធី អេនធើធេនម៉ិន(DYNASTYCACINOHOTEL)ក្នុងក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ដាយនើសធី អេនធើធេនម៉ិន(DYNASTYCACINOHOTEL) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ឯកឧត្ដម ជុក មុន្នី អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំលើកស្លាកគណបក្ស និងបំពាក់អំពូលសូឡាលើផ្លូវបេតុងថ្មី ក្នុងសង្កាត់ចេក ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ
នយោបាយ
ឯកឧត្ដម ជុក មុន្នី អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំលើកស្លាកគណបក្ស និងបំពាក់អំពូលសូឡាលើផ្លូវបេតុងថ្មី ក្នុងសង្កាត់ចេក ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្វាយរៀង បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់លើសកម្មភាពរៀបចំលើកស្លាកគណបក្សប្រជាជនកម្ពុជា និងការបំពាក់ប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវសាធារណៈ នៅតាមបណ្តោយខ្សែផ្លូវបេតុងអាមេថ្មី ស្ថិតក្នុងភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង
សិល្បៈនិងវប្បធម៌
ពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានរៀបចំពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងចែកអំណោយជូនប្រជាពលរដ្ឋ នៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ទទួលជួយឧបត្ថម្ភសង្កាត់ព្រៃឆ្លាក់ និង លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ព្រៃឆ្លាក់ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រជាការពារ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហេីយចំនួន​ ១៣៨ភូមិ ស្មើនឹង ១២៩,៥៩៥បណ្ណ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង​
សកម្មភាពថ្នាក់ដឹកនាំ
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហេីយចំនួន​ ១៣៨ភូមិ ស្មើនឹង ១២៩,៥៩៥បណ្ណ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង​
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម​ រស់​ ឆាយ​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញចូលរួម​ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហេីយចំនួន​ ១៣៨ភូមិ ស្មើនឹង ១២៩,៥៩៥បណ្ណ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង​ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់​ ដែលរៀបចំប្រព្រឹត្តទៅនៅសាលាស្រុករមាសហែក​ ដោយមានវត្តមានអញ្ជេីញចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធព្រមបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ១៣០០នាក់។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូពិភពថ្មី (NEW WORLD) ក្នុងក្រុងបាវិត
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូពិភពថ្មី (NEW WORLD) ក្នុងក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង  បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូពិភពថ្មី (NEW WORLD) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
លោក ម៉ែន អេង ដឹកនាំកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហ នៅក្នុងភូមិសាស្ត្រផ្សាររាត្រី ក្រុងបាវិត
សន្តិសុខសង្គម
លោក ម៉ែន អេង ដឹកនាំកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហ នៅក្នុងភូមិសាស្ត្រផ្សាររាត្រី ក្រុងបាវិត
(ខេត្តស្វាយរៀង): នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហ នៅក្នុងភូមិសាស្ត្រផ្សាររាត្រី ក្រុងបាវិត ខេត្តស្វាយរៀង ចំពោះការចុះធ្វើរដ្ឋបាលចំហនេះក៏មានការចូលរួមពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត, លោកស្នងការរងខេត្ត លោកអភិបាលរងក្រុង កងកម្លាំង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ដើម្បីបង្ក្រាបករណីស្នាក់នៅ និងធ្វើការខុសច្បាប់ រួមទាំងការសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូក្រោន (CROWN) ក្នុងក្រុងបាវិត
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូក្រោន (CROWN) ក្នុងក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ក្រោន (CROWN) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ស្វាយរៀង​ និងឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ​ តាមរយះប្រព័ន្ធវីដេអូ​ ZOOM

នាព្រឹកថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ស្វាយរៀង​ និងឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ តាមរយះប្រព័ន្ធវីដេអូ​ ZOOM។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃ២៣​ ខែកក្កដា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហរនៅក្រុងបាវិត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សន្តិសុខសង្គម
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហរនៅក្រុងបាវិត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ស្វាយរៀង): ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហ នៅក្នុងភូមិសាស្ត្រផ្លូវកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង ចំពោះការចុះធ្វើរដ្ឋបាលចំហនេះក៏មានការចាុលរួមពីលោកអភិបាលរងក្រុងបាវិត កងកម្លាំង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ដើម្បីបង្ក្រាបករណីស្នាក់នៅ និងធ្វើការខុសច្បាប់ រួមទាំងការសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលក្រុងស្វាយរៀង សេចក្តីជូនដំណឹង ស្តីពី ការអនុវត្តវិធានការផាកពិន័យអន្តរការណ៍ជាសាច់ប្រាក់ដល់អ្នកបង្កើតសំណស់ និងម្ចាស់សំណល់ ក្នុងក្រុងស្វាយរៀង
សេចក្តីជូនដំណឹង
រដ្ឋបាលក្រុងស្វាយរៀង សេចក្តីជូនដំណឹង ស្តីពី ការអនុវត្តវិធានការផាកពិន័យអន្តរការណ៍ជាសាច់ប្រាក់ដល់អ្នកបង្កើតសំណស់ និងម្ចាស់សំណល់ ក្នុងក្រុងស្វាយរៀង
រដ្ឋបាលក្រុងស្វាយរៀង សេចក្តីជូនដំណឹង ស្តីពី ការអនុវត្តវិធានការផាកពិន័យអន្តរការណ៍ជាសាច់ប្រាក់ដល់អ្នកបង្កើតសំណស់ និងម្ចាស់សំណល់ ក្នុងក្រុងស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ទស្សនកិច្ចសិក្សាដើម្បីពង្រឹងទំនាក់ទំនងរវាងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងតម្រូវការទីផ្សារការងារជាក់ស្តែង
ការអភិវឌ្ឍ
ទស្សនកិច្ចសិក្សាដើម្បីពង្រឹងទំនាក់ទំនងរវាងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងតម្រូវការទីផ្សារការងារជាក់ស្តែង
ស្វាយរៀង៖ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យស្របទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ គណៈកម្មាធិការបណ្តុះបណ្តាលខេត្តក្រចេះ បានរៀបចំដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជន ក្នុងការវិនិយោគលើវិស័យអប់រំនៅកម្ពុជា ខណៈពេលដែល សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង (សាខាទី១៦) សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ
អប់រំ និងកីឡា
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជន ក្នុងការវិនិយោគលើវិស័យអប់រំនៅកម្ពុជា ខណៈពេលដែល សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង (សាខាទី១៦) សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ
(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធអគារសិក្សា នៃសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង (សាខាទី១៦) ស្ថិតនៅក្បាលដីលេខ១១៨ ផ្លូវវាលយន្ត ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀងនាព្រឹកថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត