ព័ត៌មានក្នុងខេត្ត

ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត
នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ ‎ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀងបានជួបជាមួយក្រុមការងារអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចុះពិត្យអតីតទីតាំង មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នៅទីតាំង កាស៊ីណូ ហ្គោលឌិនហ្គាឡាក់ស៊ី នៅក្រុងបាវិត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សម្តេច ម៉ែន សំអន អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង នៅបឋមសិក្សាតានូ ដើម្បើចូលរួមចំណែកលើកកម្ពស់គុណភាព​អប់រំ​នៅ​មូលដ្ឋាន
សកម្មភាពថ្នាក់ដឹកនាំ
សម្តេច ម៉ែន សំអន អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង នៅបឋមសិក្សាតានូ ដើម្បើចូលរួមចំណែកលើកកម្ពស់គុណភាព​អប់រំ​នៅ​មូលដ្ឋាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង ៤បន្ទប់ នៅបឋមសិក្សាតានូ ស្ថិតក្នុងឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សម្តេច ម៉ែន សំអន «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និង​ក្លាយ​ជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»
សកម្មភាពថ្នាក់ដឹកនាំ
សម្តេច ម៉ែន សំអន «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និង​ក្លាយ​ជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»
(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង និងចែកកូនឈើ ១៦.០០០ដើម ជូនដល់ក្រុង-ស្រុកទាំង ៨ ទូទាំងខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម
សកម្មភាពថ្នាក់ដឹកនាំ
មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងវគ្គបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករ» នៅសាលរបស់មជ្ឈមណ្ឌល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទីង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានមន្ទីរពិសោធន៍សំណង់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំពិភាក្សាលើការងារអនុវត្តសាងសង់គម្រោងមជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅស្រុករមាសហែក
ការអភិវឌ្ឍ
កិច្ចប្រជុំពិភាក្សាលើការងារអនុវត្តសាងសង់គម្រោងមជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅស្រុករមាសហែក
នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំព្រៃបាសាក់ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារអនុវត្តសាងសង់គម្រោង «មជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន» ដែលមានទីតាំងស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលក្រុងបាវិត រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលក្រុងបាវិត រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលក្រុងបាវិត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ និងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ និងដកហូតសម្ភារៈពាក់ព័ន្ធជាច្រើន
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ និងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ និងដកហូតសម្ភារៈពាក់ព័ន្ធជាច្រើន
(ខេត្តស្វាយរៀង): នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំហ និងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ០៣ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ប្រតិបត្តិការនេះមានការចូលរួមពីលោកវរសេនីយ៏ឯក ឡាយ ចន្នី ស្នងការរងខេត្ត លោកអធិការក្រុងបាវិត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់
(ខេត្តស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំងចម្រុះ និងក្រុមការងារជំនាញ ចុះធ្វើការត្រួតពិនិត្យរដ្ឋបាលចំហ និងឈានដល់ការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅក្នុងបុរី RT Residence ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត កិច្ចប្រតិបត្តិការនេះ មានការចូលរួមសហការយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោក ឡាយ ចន្នី ស្នងការរងខេត្ត, លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យសណ្ឋាគារ ណូបែល រកឃើញជនបរទេសស្នាក់នៅ និងដកហូតអាវុធខ្លី ព្រមទាំងសម្ភារអេឡិចត្រូនិកមួយចំនួន
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យសណ្ឋាគារ ណូបែល រកឃើញជនបរទេសស្នាក់នៅ និងដកហូតអាវុធខ្លី ព្រមទាំងសម្ភារអេឡិចត្រូនិកមួយចំនួន
(ស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងចម្រុះ និងក្រុមការងារជំនាញ ចុះធ្វើការត្រួតពិនិត្យជាក់ស្ដែងនៅទីតាំង «សណ្ឋាគារ ណូបែល បាវិតហូថែល» (Nobel Bavet Hotel) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ ក៏មានការចូលរួមសហការពីសំណាក់លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យត្យរដ្ឋបាលចំហ នៅក្រុងបាវិត ចំនួន២ទីតាំង
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យត្យរដ្ឋបាលចំហ នៅក្រុងបាវិត ចំនួន២ទីតាំង
(ស្វាយរៀង)៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ យោងតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា លោក ម៉ែន អេង អភិបាលរងខេត្ត ក្នុងនាមជាតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហចំនួន ២ ទីតាំង ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
‎ពិធីបើកវេទិកាសាធារណៈនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
‎ពិធីបើកវេទិកាសាធារណៈនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង
‎នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ វេទិកាសាធារណៈមួយត្រូវបានរៀបចំប្រារព្ធធ្វើឡើងនៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច លោកជំទាវ សេន សាណាស់ និង លោក ឌុច គុន្ធា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ឯកឧត្តមឧត្តមសេនីយទោ  ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងភរិយា បានចុះសួរសុខទុក្ខនាំយកអំណោយចែកជូនដល់កូនកូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមឧត្តមសេនីយទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងភរិយា បានចុះសួរសុខទុក្ខនាំយកអំណោយចែកជូនដល់កូនកូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី ០៨.០៩.២០២៦ ឯកឧត្តមឧត្តមសេនីយទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងភរិយា បានចុះសួរសុខទុក្ខនាំយកអំណោយចែកជូនដល់កូនកូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្ត នៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្ត នៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចម្រើនព្រះបរិត្ត និងសូត្រមន្តប្រោះព្រំសិរីសួស្តី ដែលបានប្រារព្ធឡើងនៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀង និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គណៈគ្រប់គ្រងក្លឹប គ្រូបង្វឹក កីឡាករ ព្រមទាំងបុគ្គលិក រួមនឹង ពីភ្ញៀវជាតិ-អន្ដរជា តិជា ច្រើន ក្នុង នោះក៏មានវត្តមានមន្ដ្រី សហព័ន្ធ កីឡា បាល់ ទាត់ កម្ពុជាផងដែរ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត