ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចម៉ែន សំអន អញ្ជើញប្រគល់ផ្ទះថ្មមួយខ្នងជូនដល់វីរកងទ័ពឈ្មោះ សំ សារ៉ុង និងគ្រួសារ នៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង
(ស្វាយរៀង)៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
បាន អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងប្រគល់ផ្ទះបេតុងប្រក់សង្ក័សី១ខ្នង ទទឹង ៨ម៉ែត្រ បណ្ដោយ១២ម៉ែត្រ រួមទាំងសម្ភារ និងថវិកាមួយចំនួន ជូនដល់វីរកងទ័ពឈ្មោះ សំ សារ៉ុង និងប្រពន្ធ ឈ្មោះ ឃ្វៃ នាង រស់នៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ម៉ែន សំអនផ្ទាល់ ។


នយោបាយ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតរបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង
ស្វាយរៀង៖ នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំថ្មី នៃស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតរបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់វត្តចំនួន១២ និងចែកអំណោយដល់យាយជី តាជី នៅស្រុកចន្ទ្រា
ស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនដល់វត្តចំនួន១២ និងចែកអំណោយជូនយាយជី តាជី និងគណៈកម្មការវត្ត សរុបចំនួន១០១នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ឡុង សេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្គូផ្គងសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ សម្រាប់សង្កាត់ពោធិតាហោ និងសង្កាត់ព្រៃឆ្លាក់
ក្រុងស្វាយរៀង៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឡុង សេង អនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃឆ្លាក់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្គូផ្គងសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ សម្រាប់សង្កាត់ពោធិតាហោ និងសង្កាត់ព្រៃឆ្លាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជុគ មុន្នី ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ទាំងពីរ ព្រមទាំង លោក លោកស្រី ជាប្រធាន និងអនុប្រធានគណបក្សក្រុងស្វាយរៀង
។


សុខាភិបាល
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រជុំរៀបចំយុទ្ធនាការពិនិត្យ-ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ នាពេលខាងមុខ
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបើកកិច្ចប្រជុំពិភាក្សា និងសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំយុទ្ធនាការចុះពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំសង្កូវ អប់រំសុខភាព និងបង្រៀនវគ្គសង្គ្រោះបឋមជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាពេលខាងមុខ នៅទីតាំងសាលាបឋមសិក្សា ហ៊ុន សែន ស្វាយផ្អែម ស្ថិតក្នុងឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម លេង ផល្លី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដោយមានការអញ្ជើញចូលរួមពី លោក ញ៉ែម សារី អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលស្រុកស្វាយជ្រំ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដីឃុំស្វាយអង្គ។


បរិស្ថាន
យោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអោយមន្ត្រីជំនាញចុះពិនិត្យទីតាំងផ្លូវដែលមានដីជ្រុះប្រឡាក់ ដោយមានការសំណួមពរតាមបណ្ដាញសង្គម
(ស្វាយរៀង)៖ បន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គមអំពី "ឡានដឹកដីជ្រុះប្រឡាក់ផ្លូវអាចបង្កគ្រោះថ្នាក់ ពេលភ្លៀងអាចរអិល ពេលក្ដៅហុយ" នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោក សេង សីលា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ រួមមានមន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងស្វាយរៀង និងមន្ទីរព័ត៌មានខេត្ត ចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងការដ្ឋានចាក់ដីមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។


សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះចុះឆែកឆេរកាស៊ីណូ វីន វីន និងទីតាំងសង្ស័យមួយចំនួន នៅក្រុងបាវិត
(ស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងព្រះរាជអាជ្ញារង លោក ចាន់ វណ្ណៈ និងលោកស្រី ពៅ ទេវី បានចុះត្រួតពិនិត្យរដ្ឋបាល និងឆែកឆេរទីតាំងកាស៊ីណូ វីន វីន (Win Win) ព្រមទាំងទីតាំងសង្ស័យមួយចំនួនទៀតក្នុងក្រុងបាវិត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងបាវិត ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងភូមិសាស្ត្រក្រុងបាវិត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិប្រជាពលរដ្ឋ
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោក ហម សារាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងការចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ទំហំ ៦៧០ហិកតា ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិប្រជាពលរដ្ឋ ៤៤០គ្រួសារ ស្ថិតនៅឃុំ អំពិល ស្រុករមាសហែក។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង...
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលវត្តមានប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានប្រតិភូគណៈកម្មការទី៥ ក្នុងឱកាសបំពេញបេសកកម្ម ដើម្បីចុះសិក្សាស្វែងយល់តាមដានការអនុវត្តច្បាប់អន្ដោប្រវេសន៍ ច្បាប់ស្តីពី សារព័ត៌មាន ច្បាប់ស្តីពីការងារការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានា នៅក្នុងខេត្តស្វាយរៀង ដែលបានរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង ចុះបើកស៊ីល និងត្រួតពិនិត្យសម្ភារៈអេឡិចត្រូនិចរាប់រយគ្រឿង ព្រមទាំងដកហូតទំនិញសង្ស័យគេចពន្ធមួយចំនួនធំ នៅក្រុងបាវិត
(ស្វាយរៀង)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះចុះបើកស៊ីល និងធ្វើការត្រួតពិនិត្យសម្ភារៈ ស្ថិតនៅផ្ទះលេខ K12 ក្នុងបុរី អ៊ែល តារា ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រតិបត្តិការនេះ មានការចូលរួមសហការពី លោកវរសេនីយ៍ឯក ឡាយ ចន្នី ស្នងការរងនគរបាលខេត្ត លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត និងមន្ត្រីជំនាញនៃសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង។


សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានចុះអនុវត្តរដ្ឋបាលចំហ ដែលមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងបុរីអ៊ែលតារា
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានចុះអនុវត្តរដ្ឋបាលចំហ ចំពោះផ្ទះល្វែងចំនួន៤ទីតាំង ស្ថិតក្នុងបុរីអ៊ែល តារា ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ដែលមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ប្រតិបត្តិការនេះ បានធ្វើឡើងស្របតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ម៉ែន អេង អភិបាលរងខេត្តតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ នាថៃ្ងចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ រសៀលនេះ មន្ទីរព័ត៌មានខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំប្រចាំខែសីហា និងកំណត់ទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីលោក លោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យទាំង៥ ព្រមទាំងមន្ត្រីរាជការមន្ទីរ និងមន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តស្វាយរៀង។

