ព័ត៌មានក្នុងខេត្ត

រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិប្រជាពលរដ្ឋ
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោក ហម សារាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងការចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ទំហំ ៦៧០ហិកតា ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិប្រជាពលរដ្ឋ ៤៤០គ្រួសារ ស្ថិតនៅឃុំ អំពិល ស្រុករមាសហែក។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង...
សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង...
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលវត្តមានប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានប្រតិភូគណៈកម្មការទី៥ ក្នុងឱកាសបំពេញបេសកកម្ម ដើម្បីចុះសិក្សាស្វែងយល់តាមដានការអនុវត្តច្បាប់អន្ដោប្រវេសន៍ ច្បាប់ស្តីពី សារព័ត៌មាន ច្បាប់ស្តីពីការងារការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានា នៅក្នុងខេត្តស្វាយរៀង ដែលបានរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង
‎​ខេត្តស្វាយរៀង៖ នាថៃ្ងចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ រសៀលនេះ មន្ទីរព័ត៌មានខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំប្រចាំខែសីហា និងកំណត់ទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីលោក លោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង។ ​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យទាំង៥ ព្រមទាំងមន្ត្រីរាជការមន្ទីរ និងមន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្ត នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀង...
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀង...
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម នុត នន្ទ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សេង សិលា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិ អំណាច របស់ការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​...
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​...
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ស្វាយរៀង​ និងឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ តាមរយះប្រព័ន្ធវីដេអូ​ ZOOM។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ»
សកម្មភាពថ្នាក់ដឹកនាំ
ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ»
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយ​រៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយស្វាយរៀង​ និងលោកជំទាវបានអញ្ជេីញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ» ដែលបានរៀបចំឡើងនៅ មាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង ខេត្តស្វាយរៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សម្តេច ម៉ែន សំអន អញ្ជើញអុជធូបបួងសួងនៅទីសក្ការៈសក្តិសិទ្ធិ ក្នុងខេត្តស្វាយរៀង មុនពិធីក្រុងពាលីសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ» ដែលនឹងប្រព្រឹត្តនៅថ្ងៃស្អែក
សកម្មភាពថ្នាក់ដឹកនាំ
សម្តេច ម៉ែន សំអន អញ្ជើញអុជធូបបួងសួងនៅទីសក្ការៈសក្តិសិទ្ធិ ក្នុងខេត្តស្វាយរៀង មុនពិធីក្រុងពាលីសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ» ដែលនឹងប្រព្រឹត្តនៅថ្ងៃស្អែក
រសៀល ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញអុជធូបបួងសួងនៅទីសក្ការៈសក្តិសិទ្ធិ ក្នុងខេត្តស្វាយរៀង មុនពិធីក្រុងពាលីសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ» ដែលនឹងប្រព្រឹត្តនៅថ្ងៃស្អែក។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...
នាព្រឹកថ្ងៃ២៤ ខែសីហា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...
សកម្មភាពថ្នាក់ដឹកនាំ
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...
នាព្រឹកថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈ អភិបាលខេត្ត​ស្វាយរៀង​បានអញ្ជេីញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ជូនទៅដល់តំបន់សេដ្ឋកិច្ចពិសេស​ រោងចក្រសហគ្រាសនានាក្នុងខខេត្ត​ ដែលរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំអគារសន្និបាត និងអាពាហ៍ពិពាហ៍ សួនទឹកគជំស្វាយព្រៃ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃរ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នា២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងក្រោអធិបតីភាពឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ឯកឧត្តម ម៉ម វណ្ណៈ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សកម្មវិធី C1-TVET1.5M នៅខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ម វណ្ណៈ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សកម្មវិធី C1-TVET1.5M នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស C1-TVET1.5M ស្ថិតនៅភូមិរបោះព្រីង ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ជូនគ្រួសារវីរកងទ័ពនៅខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ជូនគ្រួសារវីរកងទ័ពនៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនដល់ក្រុមគ្រួសារវីរកងទ័ព ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត