ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម និងប្រព័ន្ធចុះបញ្ជី LACMS
(ខេត្តស្វាយរៀង)៖ ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអ្នកតំណាងប្រមាណជាង ១៥០នាក់ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម និងប្រព័ន្ធចុះបញ្ជី LACMS"។


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការអនុវត្តបទប្បញ្ញត្តិច្បាប់ ស្ដីពីការងារសម្រាប់រដ្ឋបាលរោងចក្រ សហជីព និងប្រតិភូបុគ្គលិក នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអនុវត្តបទប្បញ្ញត្តិច្បាប់ ស្ដីពីការងារ សម្រាប់រដ្ឋបាលរោងចក្រ សហជីព និងប្រតិភូបុគ្គលិក នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងខេត្តស្វាយរៀង»នៅសាលប្រជុំតាក្របី នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ។


សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ...
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ លោកស្រី យក់ ស៉ីណាត អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ" ដែលរៀបចំធ្វើឡើងនៅសាលាខេត្តស្វាយរៀងក្រោមអធិបតីភាពឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានគណៈប្រតិភូ តំណាង ឯកឧត្តម ហុី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីរាជការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ស្វាយរៀង បានទៅប្រគេនទៀនព្រះវស្សានៅវត្តសេរីសោភា ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ មន្ត្រីរាជការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ស្វាយរៀង បានទៅប្រគេនទៀនព្រះវស្សានៅវត្តសេរីសោភា ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀង និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងសហការីដែលជាអនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ប្រធាន-អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី មន្ត្រីរដ្ឋបាល និងមន្ត្រីជាប់កិច្ចសន្យា។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធមិត្ត ៤៩១គ្រួសារ នៅស្រុករមាសហែក ដោយគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចធិបតី
(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខបងប្អូន ជាមួយសមាជិក សមាជិកា សមាគមអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជា និងអតីតយុទ្ធមិត្តចំនួន ៤៩១គ្រួសារ ដែលបានរៀបចំឡើងនៅទីតាំងដីសម្បទានសង្គមកិច្ច ភូមិជីកដី ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ប្រគេនថវិកា និងសម្ភារៈដល់វត្តចំនួន៤ ដើម្បីរៀបចំអាហារ និងការស្នាក់នៅដល់បេក្ខជនប្រឡងបាក់ឌុប ឆ្នាំ២០២៦
ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការមនុស្សធម៌ដែលតែងតែប្រារព្ធធ្វើឡើងជាប្រចាំក្នុងខេត្តស្វាយរៀង នាពេលមានដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បាននាំយកថវិកា និងសម្ភារៈទៅប្រគេនដល់ព្រះគ្រូចៅអធិការវត្តចំនួន ៤ ដែលបានរៀបចំទីតាំងសម្រាប់ផ្តល់អាហារ និងទីកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ជូនដល់ប្អូនៗជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ និងអាណាព្យាបាល ដែលមកពីស្រុកឆ្ងាយៗ និងខ្វះខាតទីកន្លែងស្នាក់អាស្រ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្វាយរៀង ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ អ៊ុ សារិន នាយទាហានវរកងទ័ពជួរមុខ
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកស្រី យក់ ស៊ីណាត អភិបាលរង តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំ ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់ លោកវរសេនីយ៍ទោ អ៊ុ សារិន នាយទាហាននៃវរកងទ័ពជួរមុខ ដែលបានទទួលមរណភាពដោយរោគាពាធ ដែលពិធីបុណ្យសព នេះ ត្រូវបានរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានញ្ជេីញជួបប្រជុំពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។


សកម្មភាពថ្នាក់ដឹកនាំ
អបអរសាទរពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៦ នៅវត្តក្តីកណ្តាល ភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្ត ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជេីញជាអធិបតីក្នុងពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៦ដែលបានប្រារព្ធធ្វេីនៅបរិវេណវត្តក្តីកណ្តាល ស្ថិតក្នុងភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្ត នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ«សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល»
នៅថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ«សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ៕


សកម្មភាពថ្នាក់ដឹកនាំ
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហេីយចំនួន ១៣៨ភូមិ ស្មើនឹង ១២៩,៥៩៥បណ្ណ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហេីយចំនួន ១៣៨ភូមិ ស្មើនឹង ១២៩,៥៩៥បណ្ណ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ ដែលរៀបចំប្រព្រឹត្តទៅនៅសាលាស្រុករមាសហែក ដោយមានវត្តមានអញ្ជេីញចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធព្រមបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ១៣០០នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយះប្រព័ន្ធវីដេអូ ZOOM
នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយះប្រព័ន្ធវីដេអូ ZOOM។

