ព័ត៌មានក្នុងខេត្ត

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ ផ្លូវគោកមុនពិធីបុណ្យភ្ជុំបិណ្ឌ នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀង
សកម្មភាពអាជ្ញាធរ
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ ផ្លូវគោកមុនពិធីបុណ្យភ្ជុំបិណ្ឌ នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀង
(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ ផ្លូវគោកមុនពិធីបុណ្យភ្ជុំបិណ្ឌ នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក សរ ស្ថានីយ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង លោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឯកឧត្តម លោក-លោកស្រី គណៈប្រតិភូអមដំណើរ និងមន្ត្រីដែរពាក់ព័ន្ធជាងច្រើនទៀត។ ជាមួយគ្នានេះដែរក្រុមការងារក៏បានធ្វើការអប់រំផ្សព្វផ្សាយបញ្ជ្រាបនូវការយល់ដឹងនូវសារសំឡេង ដល់សាធារណៈជនទូទៅដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ ដោយមានអ្នកចូលរួមសរុបចំនួន ៤៥៧  នាក់ ស្រី ១៩៥ នាក់ ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត រកឃើញជនបរទេស និងវត្ថុតាងមួយចំនួនធំ
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត រកឃើញជនបរទេស និងវត្ថុតាងមួយចំនួនធំ
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះអនុវត្តវិធានការរដ្ឋបាលចំហ និងបន្តស្រាវជ្រាវបង្ក្រាបទីតាំងសង្ស័យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតនៅចំណុចទីតាំងផ្ទះល្វែង និងបុរីសម្រាប់ជួល (សរុបមានចំនួន ៣២ផ្ទះល្វែង) ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទីតាំងខាងលើនេះ មានតំណាងម្ចាស់ឈ្មោះ SHEN CHAOLIN ភេទប្រុស ជនជាតិចិន។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៤នាក់ នៅក្រុងបាវិត
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៤នាក់ នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវ និងបើកប្រតិបត្តិការបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង ដែលស្ថិតនៅផ្ទះវីឡាជួល ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ និងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ និងដកហូតសម្ភារៈពាក់ព័ន្ធជាច្រើន
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ និងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ និងដកហូតសម្ភារៈពាក់ព័ន្ធជាច្រើន
(ខេត្តស្វាយរៀង): នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំហ និងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ០៣ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ប្រតិបត្តិការនេះមានការចូលរួមពីលោកវរសេនីយ៏ឯក ឡាយ ចន្នី ស្នងការរងខេត្ត លោកអធិការក្រុងបាវិត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់
(ខេត្តស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំងចម្រុះ និងក្រុមការងារជំនាញ ចុះធ្វើការត្រួតពិនិត្យរដ្ឋបាលចំហ និងឈានដល់ការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅក្នុងបុរី RT Residence ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត កិច្ចប្រតិបត្តិការនេះ មានការចូលរួមសហការយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោក ឡាយ ចន្នី ស្នងការរងខេត្ត, លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យសណ្ឋាគារ ណូបែល រកឃើញជនបរទេសស្នាក់នៅ និងដកហូតអាវុធខ្លី ព្រមទាំងសម្ភារអេឡិចត្រូនិកមួយចំនួន
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យសណ្ឋាគារ ណូបែល រកឃើញជនបរទេសស្នាក់នៅ និងដកហូតអាវុធខ្លី ព្រមទាំងសម្ភារអេឡិចត្រូនិកមួយចំនួន
(ស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងចម្រុះ និងក្រុមការងារជំនាញ ចុះធ្វើការត្រួតពិនិត្យជាក់ស្ដែងនៅទីតាំង «សណ្ឋាគារ ណូបែល បាវិតហូថែល» (Nobel Bavet Hotel) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ ក៏មានការចូលរួមសហការពីសំណាក់លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យត្យរដ្ឋបាលចំហ នៅក្រុងបាវិត ចំនួន២ទីតាំង
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យត្យរដ្ឋបាលចំហ នៅក្រុងបាវិត ចំនួន២ទីតាំង
(ស្វាយរៀង)៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ យោងតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា លោក ម៉ែន អេង អភិបាលរងខេត្ត ក្នុងនាមជាតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហចំនួន ២ ទីតាំង ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះចុះឆែកឆេរកាស៊ីណូ វីន វីន និងទីតាំងសង្ស័យមួយចំនួន នៅក្រុងបាវិត
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះចុះឆែកឆេរកាស៊ីណូ វីន វីន និងទីតាំងសង្ស័យមួយចំនួន នៅក្រុងបាវិត
(ស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងព្រះរាជអាជ្ញារង លោក ចាន់ វណ្ណៈ និងលោកស្រី ពៅ ទេវី បានចុះត្រួតពិនិត្យរដ្ឋបាល និងឆែកឆេរទីតាំងកាស៊ីណូ វីន វីន (Win Win) ព្រមទាំងទីតាំងសង្ស័យមួយចំនួនទៀតក្នុងក្រុងបាវិត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះបើកស៊ីល និងត្រួតពិនិត្យសម្ភារៈអេឡិចត្រូនិចរាប់រយគ្រឿង ព្រមទាំងដកហូតទំនិញសង្ស័យគេចពន្ធមួយចំនួនធំ នៅក្រុងបាវិត
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង ចុះបើកស៊ីល និងត្រួតពិនិត្យសម្ភារៈអេឡិចត្រូនិចរាប់រយគ្រឿង ព្រមទាំងដកហូតទំនិញសង្ស័យគេចពន្ធមួយចំនួនធំ នៅក្រុងបាវិត
(ស្វាយរៀង)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះចុះបើកស៊ីល និងធ្វើការត្រួតពិនិត្យសម្ភារៈ ស្ថិតនៅផ្ទះលេខ K12 ក្នុងបុរី អ៊ែល តារា ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ មានការចូលរួមសហការពី លោកវរសេនីយ៍ឯក ឡាយ ចន្នី ស្នងការរងនគរបាលខេត្ត លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត និងមន្ត្រីជំនាញនៃសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានចុះអនុវត្តរដ្ឋបាលចំហ ដែលមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងបុរីអ៊ែលតារា
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានចុះអនុវត្តរដ្ឋបាលចំហ ដែលមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងបុរីអ៊ែលតារា
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានចុះអនុវត្តរដ្ឋបាលចំហ ចំពោះផ្ទះល្វែងចំនួន៤ទីតាំង ស្ថិតក្នុងបុរីអ៊ែល តារា ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ដែលមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ប្រតិបត្តិការនេះ បានធ្វើឡើងស្របតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ម៉ែន អេង អភិបាលរងខេត្តតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ចំនួន ២កន្លែង នៅក្រុងបាវិត ឃាត់ខ្លួនជនបរទេសចំនួន ២២នាក់
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ចំនួន ២កន្លែង នៅក្រុងបាវិត ឃាត់ខ្លួនជនបរទេសចំនួន ២២នាក់
(ខេត្តស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត រួមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានសហការចុះត្រួតពិនិត្យរដ្ឋបាលចំហលើទីតាំងសង្ស័យចំនួន ២កន្លែង ស្ថិតក្នុងភូមិបាវិតលើ និងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ ៦ទីតាំងក្នុងក្រុងបាវិត រកឃើញជនបរទេសសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញ (Online Scam) ១៣នាក់ និងដកហូតសម្ភារៈអេឡិចត្រូនិចមួយចំនួនធំ
សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ ៦ទីតាំងក្នុងក្រុងបាវិត រកឃើញជនបរទេសសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញ (Online Scam) ១៣នាក់ និងដកហូតសម្ភារៈអេឡិចត្រូនិចមួយចំនួនធំ
(ស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់តាំងលោក ម៉ែន អេង អភិបាលរងខេត្ត ដឹកនាំកម្លាំងចម្រុះ រួមមាន៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលចំហជាក់ស្តែងលើទីតាំងចំនួន ០៦ កន្លែង ស្ថិតក្នុងភូមិបាវិតលើ និងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យមានការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងបទល្មើស Online Scam ចំនួន ២កន្លែង នៅក្រុងបាវិត
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យមានការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងបទល្មើស Online Scam ចំនួន ២កន្លែង នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ ក្រោមការដឹកនាំផ្ទាល់ពីលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង កម្លាំងចម្រុះបានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហលើទីតាំងចំនួន ២កន្លែង ដែលសង្ស័យថាមានការលួចលាក់ស្នាក់នៅ ធ្វើការខុសច្បាប់ និងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវវត្តឡុក ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ក្នុងកិច្ចប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងផងដែរ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត