ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការកំណត់ទំហំផ្លូវក្នុងតំបន់ប្រជុំជន នៅភូមិព្រៃវល្លិ៍ និងភូមិ ស្វាយអាណាត ស្រុកកំពង់រោទិ៍
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តម ខ្លូត រតនា រដ្ឋលេខាធិការ ក្រសួងដនស, ឯកឧត្តម ហុង ស៊ីណារា អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពីការកំណត់ទំហំផ្លូវក្នុងតំបន់ប្រជុំជន នៅភូមិព្រៃវល្លិ៍ និងភូមិ ស្វាយអាណាត ស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាពឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដនស។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ
នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង
(ស្វាយរៀង)៖ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្ត ប្រចាំឆមាស ប្រចាំឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ របស់រដ្ឋបាល រាជធានី-ខេត្ត និងផ្តល់កិច្ចសម្ភាសន៍នៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី៣ ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី៩ ឆ្នាំ២០២៦ នេះ មានការរៀបចំកិច្ចប្រជុំពិភាក្សាយ៉ាងសំខាន់មួយ រវាងក្រុមការងារសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ជាមួយរដ្ឋបាលខេត្តស្វាយរៀង ស្តីពីការត្រៀមរៀបចំការប្រកួតកីឡាទូកង ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអុីង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី៣ ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពី "ការជំរុញ និងលើកកម្ពស់គុណភាពការងារអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ សម្រាប់អ្នកទទួលការដែលមានឈ្មោះក្នុងបញ្ជីរបស់ខេត្តឆ្នាំ២០២៦"
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី "ការជំរុញ និងលើកកម្ពស់គុណភាពការងារអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ សម្រាប់អ្នកទទួលការដែលមានឈ្មោះក្នុងបញ្ជីរបស់ខេត្តឆ្នាំ២០២៦" ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានរតនាគារខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការផែនការវិនិយោគទាំង៨ក្រុងស្រុក ព្រមទាំងប្រធាននិងតំណាងក្រុមហ៊ុននានាដែលបានចុះបញ្ចីជាច្រើននាក់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញ បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារ បេឡាមរណសង្គ្រោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២៦នេះបាន អញ្ជើញ ជាអធិបតី ក្នុង បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារ បេឡាមរណសង្គ្រោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តស្វាយរៀង
នាសាលប្រជុំសាលាខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ១៩វត្ត នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគេន ទៀនព្រះវស្សា ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅចំនួន១៩វត្ត នៅខេត្តស្វាយរៀង ដែលបានរៀបចំឡើងនៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦
(ខេត្តស្វាយរៀង)៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ០២រូប ចូលជួបសម្តែងការគួរសម
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ០២រូប ចូលជួបសម្តែងការគួរសម ណែនាំខ្លួន និងចាប់ផ្តើមបំពេញកម្មសិក្សារយៈពេល ៤ខែកន្លះ នៅតាមទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តស្វាយរៀង៕


សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្តល់ធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ របស់រដ្ឋបាលខេត្តស្វាយរៀង
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការផ្តល់ធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ របស់រដ្ឋបាលខេត្តស្វាយរៀង។

