ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ច្រាំងទន្លេវ៉ៃគោ (ប៉ែកខាងកើត)
(ខេត្តស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «គម្រោងអភិវឌ្ឍន៍ច្រាំងទន្លេវ៉ៃគោ (ប៉ែកខាងកើត)» នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំធំ អគារ «ឃ» សាលាខេត្តស្វាយរៀង ។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ ដែលបានរៀបចំឡើងយ៉ាងអធិកអធមនៅតាមបណ្តោយទន្លេវ៉ៃគោ ក្រុងស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេច ម៉ែន សំអន អញ្ជើញពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញពិនិត្យទីតាំងប្រារព្ធពិធី ទិវាមច្ឆជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥ ចំណុះសាលាខេត្ត កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។


សន្តិសុខសង្គម
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង ក្រោមប្រធានបទ"រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត"
(ខេត្តស្វាយរៀង)៖ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជេីញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង។


សកម្មភាពអាជ្ញាធរ
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវរបស់បងប្អូនកម្មករនិយោជិត នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត»។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង ចុះពិនិត្យទីតាំងទំនប់សណ្ដ ដើម្បីត្រៀមរៀបចំទិវាមច្ឆជាតិ ១ កក្កដា ក្នុងក្រុងស្វាយរៀង
(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមជាមួយប្រតិភូអមដំណើរ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់ នៅតំបន់ទំនប់សណ្ដ ស្ថិតក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តសមាសទី២ ឆ្នាំ២០២៦
(ខេត្តស្វាយរៀង): ក្រោមអធិបតីភាពឯកឧមត្ត ម៉ម វណ្ណៈរដ្ឋ លេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកម៉ែន អេង អភិបាលរងខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំឆមាសទី១ និងទិសដៅអនុវត្តសមាសទី២ ឆ្នាំ២០២៦ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរការងារខេត្តស្វាយរៀង។
ពិធីនេះក៏មានការចូលរួមពីលោក អ៊ូ សុខឿន ប្រធាន មន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកនាយកវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគ តេជោសែនស្វាយរៀង លោកប្រធានសាខា ប.ស. ស. ខេត្តលោកប្រធានមជ្ឈមណ្ឌលការងារខេត្ត និងមន្ត្រីរាជការនៃមន្ទីរការងារ ជាច្រើននាក់ទៀត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តស្វាយរៀង ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញនូវទិសដៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង ៨ កងកម្លាំងគ្រប់ប្រភេទ ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។


ការអភិវឌ្ឍ
ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងសមាគមអតីតយុទ្ធជនកម្ពុជា ចុះពិនិត្យ និងពិភាក្សាលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជូនតំបន់ផ្ទះអតីតយុទ្ធជន ក្នុងស្រុកកំពង់រោទិ៍ និងស្រុករមាសហែក
(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យស្ថានភាពជាក់ស្តែង ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ស្ថិតក្នុងស្រុកកំពង់រោទ៍ និងស្រុករមាសហែក។ សមាសភាពចូលរួមក្នុងឱកាសនោះ រួមមាន លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។


គ្រោះធម្មជាតិ
លោកជំទាវ ដួង វណ្ណា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ១៩ គ្រួសារ ក្នុងស្រុកចន្ទ្រា និងក្រុងបាវិត
(ខេត្តស្វាយរៀង)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា នារសៀលថ្ងៃ ពុធ ទី ២៤ ខែ មិថុនា ឆ្នាំ ២០២៦ នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ដែលរងគ្រោះកាលពីល្ងាចថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៦ ក្នុងស្រុកចន្ទ្រា នៅឃុំមេសថ្ងក ឃុំព្រៃគគីរ ចំនួន ៣ ខ្នង សង្កាត់បាទី ក្រុងបាវិត ចំនួន ១៦ ខ្នង សរុប ១៩ ខ្នង (ធ្ងន់ ៣ ខ្នង មធ្យម ៧ ខ្នង តិចតួច ៩ ខ្នង ) ។


សេចក្តីប្រកាសព័ត៌មាន
ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ"កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោកជំទាវ ភួង សារី លោកជំទាវ ប្រាក់ វុទ្ធី លោកជំទាវ បែន ពិសី សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី យក់ ស៉ីណាតអភិបាលរងខេត្តតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ"កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦- ២០៣០


សកម្មភាពអាជ្ញាធរ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀងចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋ...
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរដនសសខេត្តស្វាយរៀងបានរៀបចំចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋចំនួន 03ទីតាំង រួមមាន៖
•ទីតាំងទី១ ចែកបណ្ណនៅផ្ទះលោកមេភូមិសេកយំ ភូមិសេកយំ ឃុំពងទឹក ស្រុករំដួល មានចំនួន 1596បណ្ណ
•ទីតាំងទី០២ ចែកបណ្ណនៅផ្ទះលោកអនុភូមិឈ្មោះ នង ចន ភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប មានចំនួន 1622បណ្ណ
•ទីតាំងទី03 ចែកបណ្ណនៅវត្តស្វាយបុទម ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ចំនួន 434បណ្ណ។

