ព័ត៌មានក្នុងខេត្ត

កិច្ចប្រជុំស្តីពីការពិនិត្យវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថានដែលបានផ្ទេរដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ
បរិស្ថាន
កិច្ចប្រជុំស្តីពីការពិនិត្យវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថានដែលបានផ្ទេរដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ
(ខេត្តស្វាយរៀង) ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម រាណ សុវណ្ណារិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សេង សិលា អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជួបប្រជុំកិច្ចជាមួយក្រុមការងារ ក្រសួងបរិស្ថាន ស្តីពីការពិនិត្យ វាយតម្លៃ និង តាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថានដែលបានផ្ទេរដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ដឹកនាំដោយឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ប្រជុំការងារជំរុញចុះបញ្ជីដីនៅភូមិសាស្ត្រខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
ប្រជុំការងារជំរុញចុះបញ្ជីដីនៅភូមិសាស្ត្រខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមជាមួយឯកឧត្ដម ឡៅ ទិព្វសីហា ឯកឧត្ដម ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារជំរុញចុះបញ្ជីដីនៅភូមិសាស្ត្រខេត្តស្វាយរៀង ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងអភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យការបម្រើសេវារបស់មណ្ឌលសុខភាពក្នុងខេត្ត ដែលបានជាប់មណ្ឌលសុខភាពជ័យលាភីជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ ក្នុងចំណោម TOP FIVE និងTOP TEN
សុខាភិបាល

(ខេត្តស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញអមដំណើរឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជួបសំណេះសំណាល និងឈ្វេងយល់អំពីការផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ ឈើទាល ដែលជាមណ្ឌលសុខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ ដែលបានជាប់ក្នុងចំណោមTOP FIVE និងTOP TEN (មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល និងមណ្ឌលសុខភាពបាសាក់) ស្ថិតឃុំឈើទាល និងមណ្ឌលសុខភាពបាសាក់ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ពិធីម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
ការអភិវឌ្ឍ
ពិធីម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): នៅថ្ងៃអាទិត្យទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ស្ថិតនៅភូមិបល្ល័ង្កជា ឃុំចន្ត្រី ស្រុករមាសហែកស្វាយរៀង ខេត្តស្វាយរៀង។  ពិធីនេះក៏មានការនិមន្ត និងអញ្ជេីញចូលរួមពីសំណាក់ព្រះសង្ឃ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកស្រីនាយករដ្ឋបាលសាលាខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក រមាសហែក លោក លោកស្រីជាសប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា និងប្រជាពលរដ្ឋសរុបប្រមាណ ជាង៦០០ នាក់។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ និង​កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ បានបង្ក្រាប​ចំនួន​ ០៣ទីតាំង​ ជាទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅ​ក្រុង​បាវិត
សន្តិសុខសង្គម

(ខេត្តស្វាយរៀង)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ កាលថ្ងៃទី១៨ ខែ​មិថុនា​ ឆ្នាំ​២០២៦​
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១ កក្កដា លើកទី២១​ នៅខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១ កក្កដា លើកទី២១​ នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១ កក្កដា លើកទី២១​ នៅខេត្តស្វាយរៀង និងបានអញ្ជេីញបន្តចុះពិនិត្យទីតាំងប្រារព្ធពិធីនៅមាត់ទន្លេវ៉ៃគោផងដែរ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ស្វាយរៀង
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្ត​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រីអភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ធនធានមនុស្សសាលាខេត្តព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ​ រក្សាទុក​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០៧នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

(ខេត្តស្វាយរៀង)÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ កាលថ្ងៃ​ទី១៧ ខែមិថុនា​ ឆ្នាំ​២០២៦​ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ សហការជាមួយកម្លាំងនគរបាល​ នៃអធិការដ្ឋាននគរបាល​ស្រុក​កំពង់រោទិ៍​ ដោយមានការសម្របសម្រួលពី​លោក​ ហួត​ វិចិត្រ​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង​ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក​ និង​ប្រេីប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន​​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០៧នាក់​ ស្រី​ ០១នាក់ នៅចំណុច​អាហារដ្ឋាន​ស្រីមុំ ស្ថិត​នៅភូមិ​គោកតែក ឃុំ​ចន្ទ្រា​ ស្រុក​ចន្ទ្រា​។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ក្នុងទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ក្នុងទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូនៃរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត និងមន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ដើម្បីរំលឹកខួប «ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។ ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាចំណុចចាប់ផ្តើមនៃដំណើរតស៊ូរំដោះជាតិ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
លោក ម៉ែន អេង សម្របសម្រួលជូនឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត
សន្តិសុខសង្គម
លោក ម៉ែន អេង សម្របសម្រួលជូនឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត
(ខេត្តស្វាយរៀង)៖ ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចាត់ឲ្យលោក ម៉ែន អេង អភិបាលរងខេត្ត ដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ សម្របសម្រួលជូនឯកឧត្តម គីម ឆាងយ៉ូង (Kim Chang-nyong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យផ្ទាល់ដល់ទីតាំងធ្លាប់បង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងច្រកព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀងនារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ថ្នាក់ដឹកនាំខេត្តស្វាយរៀងជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី គណៈកម្មការទី៨ នៃរដ្ឋសភា
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តស្វាយរៀងជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី គណៈកម្មការទី៨ នៃរដ្ឋសភា
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី គណៈកម្មការទី៨ នៃរដ្ឋសភា និងក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការទទួលខុសត្រូវ ស្ថិតនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម អភិបាលខេត្តស្វាយរៀង  និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនូវព្រះរាជាណាចក្រកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម អភិបាលខេត្តស្វាយរៀង  និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនូវព្រះរាជាណាចក្រកម្ពុជា
(ខេត្តស្វាយរៀង): នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអនុញ្ញាឱ្យឯកឧត្តម គីម ឆាងយ៉ូង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងកា រគួរសមនិងពិភាក្សាការងារ ស្ថិតនៅសាលប្រជុំសាលាខេត្ត។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ក្រុងបាវិត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅតាមសង្កាត់ទាំង៥
សន្តិសុខសង្គម
ក្រុងបាវិត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅតាមសង្កាត់ទាំង៥
(ខេត្តស្វាយរៀង): ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពី "ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅតាមសង្កាត់ទាំង៥ ក្នុងក្រុងបាវិត" នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ សាលប្រជុំ អធិការដ្ឋាន នគរបាលក្រុងបាវិត។ នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលក្រុងបាវិត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជំនាញពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត