ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
លោក ម៉ែន អេង ចុះពិនិត្យការបុកអណ្តូងទឹកជូនអតីតយុទ្ធជន ផ្ទះ៤០០ខ្នង នៅស្រុករមាសហែក
(ខេត្តស្វាយរៀង) នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារបុកអណ្ដូងទឹកស្អាត ជូនដល់បងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច (ផ្ទះ ៤០០ខ្នង) ស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ពិធីចុះពិនិត្យនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលរងស្រុករមាសហែក លោកមេឃុំ លោកមេភូមិ ព្រមទាំងបងប្អូនអតីតយុទ្ធជនជាច្រើនរូបទៀត។


សិល្បៈនិងវប្បធម៌
ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បង្ហាញការគាំទ្រការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា
បន្ទាយមានជ័យ៖ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការគាំទ្រចំពោះយុទ្ធនាការនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ និងគាំទ្ររាល់កិច្ចសហការក្នុងការបង្ក្រាបបទល្មើសនេះ ដែលជាបញ្ហាស្មុគស្មាញ រីករាលដាលនៅក្នុងទូទាំងពិភពលោក។ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) បានថ្លែងការគាំទ្របែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ពិភាក្សាលើប្រធានបទ ៖ បទល្មើសបោកប្រាស់ និងស្ថានភាពព្រំដែន នៅក្នុងភូមិសាស្រ្តខេត្ត នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។


សិល្បៈនិងវប្បធម៌
ឯកឧត្តម ប៉េង ពោធិ៍សា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតឥណ្ឌា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យឯកឧត្តម វាន់ឡាល់ទៅនា បាវិត្តង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាស្វែងយល់ពីសមិទ្ធផល និងវឌ្ឍនភាព នៃការអភិវឌ្ឍដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបានព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងខេត្តស្វាយរៀងផងដែរ ។


សិល្បៈនិងវប្បធម៌
រដ្ឋបាលខេត្តស្វាយរៀង រៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន
នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងឯកឧត្តមឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន នៅខេត្តស្វាយរៀង ក្រោមប្រធានបទ« រួមគ្នាបង្កា ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។


សិល្បៈនិងវប្បធម៌
កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៥
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៥។


សេចក្តីជូនដំណឹង
អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរត្រូវពង្រឹងការទប់ស្កាត់ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឱ្យបានម៉ឺងម៉ាត់
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋានឱ្យបានម៉ឺងម៉ាត់។


សេចក្តីជូនដំណឹង
អភិបាលខេត្តស្វាយរៀង អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ
នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ ស្ថិតនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងសិក្ខាកាមជាច្រើនរូបទៀត។


សេចក្តីជូនដំណឹង
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។


ការអភិវឌ្ឍ
អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងច្រកទ្វារព្រំដែន
នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងច្រកទ្វារព្រំដែនស្ថិតនៅសាលប្រជុំVIP ព្រៃបាសាក់សាលាខេត្ត។


ការអភិវឌ្ឍ
អភិបាលខេត្តស្វាយរៀង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ១១គីឡូម៉ែត្រ ស្ថាបនាលើកំណាត់ផ្លូវក្រវ៉ាត់ព្រំដែន ក្រុងបាវិត
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១១គីឡូម៉ែត្រ ស្ថាស្ថាបនាលើផ្លូវក្រវ៉ាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ ១៧១ ដល់ ១៧៥។


ការអភិវឌ្ឍ
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ
ខេត្តស្វាយរៀង÷ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធី បើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។


ការអភិវឌ្ឍ
ពិធីប្រគល់ និងទទួលមូលនិធិពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦
ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមសាខានៅខេត្តស្វាយរៀង មានសប្បុរសជនជាបន្តបន្ទាប់អញ្ជើញនាំយកថវិកាសប្បុរសធម៌ ចូលរួមជាវិភាគទានជាបន្តបន្តាប់ ។


អប់រំ និងកីឡា
មានឃើញផ្ទុះការបង្ហោះលេខ «2046» ព្រោងព្រាតលើបណ្តាញសង្គម៖ តើជាក្តីស្រមៃកម្ពុជាឆ្ពោះទៅកាន់ World Cup មែនទេ
(ភ្នំពេញ)៖ កាលពីវេលាម៉ោង ២០:៤៦ នាទីយប់មិញនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក (Facebook) បន្ទាប់ពីបានឃើញថ្នាក់ដឹកនាំក្លិបបាល់ទាត់ល្បីៗ កីឡាករឆ្នើមៗ រួមទាំងអ្នកស្នេហាវិស័យកីឡានៅកម្ពុជា បានព្រមព្រៀងគ្នាបង្ហោះរូបភាព និងសារខ្លីៗដែលមានខ្លឹមសារដូចគ្នាគឺ «2046 🇰🇭 បាល់ទាត់កម្ពុជា»។ ការផ្ទុះការបង្ហោះឡើងព្រមៗគ្នានៅម៉ោង ២០:៤៦ នាទីនេះ (ដែលត្រូវនឹងលេខ ២០៤៦) បានបង្កើតជាចម្ងល់ និងការជជែកដេញដោលយ៉ាងក្តៅគគុកពីសំណាក់អ្នកគាំទ្រថា តើនេះជាយុទ្ធនាការអ្វី? ឬមួយក៏ជាការបោះជំហានឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០៤៦?

