ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
អបអរសាទរពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៦ នៅវត្តក្តីកណ្តាល ភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្ត ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជេីញជាអធិបតីក្នុងពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៦ដែលបានប្រារព្ធធ្វេីនៅបរិវេណវត្តក្តីកណ្តាល ស្ថិតក្នុងភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល។


សន្តិសុខសង្គម
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះស្រាវជ្រាវ បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលចំនួន ០៤ទីតាំង ក្នុងក្រុងបាវិត
ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាល ជំនាញ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិតដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ដោយមានការសម្របសម្រួលពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើការស្រាវជ្រាវ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួល ចំនួន ០៤ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល និងភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូចំនួន៣ គឺ កាស៊ីណូ C C galaxy ៩៩៩ កាស៊ីណូ ៦៧ និងកាស៊ីណូ C P C ក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ចំនួន៣ គឺ កាស៊ីណូ C C galaxy ៩៩៩ កាស៊ីណូ ៦៧ និងកាស៊ីណូ C P C ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូ សាន់ ស៊ីធី(SUN SITY CASINO) ក្នុងក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ សាន់ ស៊ីធី(SUN SITY CASINO) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។


សកម្មភាពអាជ្ញាធរ
ក្រុមជំនាញ អ.គ.ល.ក. បានសហការជាមួយ អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ វីន ន័ស និង រីហ្សត (VENUS Casino and Resorts) ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ វីន ន័ស និង រីហ្សត (VENUS Casino and Resorts) ដែលមានទីតាំងស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្ត នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។


សកម្មភាពអាជ្ញាធរ
ក្រុមជំនាញ អ.គ.ល.ក. បានសហការជាមួយ អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ឡាស វីហ្គាស សាន់ (LAS VEGAS SUN) ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ឡាស វីហ្គាស សាន់ (LAS VEGAS SUN) ដែលមានទីតាំងស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។


ការអភិវឌ្ឍ
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ៣ខ្សែ ប្រវែង ៤,៤២៧ម៉ែត្រ ស្ថិតនៅសង្កាត់ចែក ក្រុងស្វាយរៀង
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាននៅក្រុងស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ៣ខ្សែ ប្រវែង ៤,៤២៧ម៉ែត្រ ស្ថិតនៅសង្កាត់ចែក ក្រុងស្វាយរៀង។


សេចក្តីជូនដំណឹង
លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៥៥៥រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
សេចក្ដីជូនដំណឹង៖ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៥៥៥រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ«សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល»
នៅថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ«សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ៕


សន្តិសុខសង្គម
រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)»
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


ការអភិវឌ្ឍ
ពិធិសម្ពោធជាផ្លូវការសាខាសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសារនៅកម្ពុជា (សាខាខេត្តស្វាយរៀង)
(ខេត្តស្វាយរៀង) ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការ សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសារនៅកម្ពុជា (សាខាខេត្តស្វាយរៀង)។ ពិធីនេះ មានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងសមាគម វិស័យឯកជន អ្នកប្រកបអាជីវកម្មដឹកជញ្ជូន លោក លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្ត ខ្សែច្រវាក់ផ្គត់ផ្គង់ ភ្នាក់ងារជើងសារ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។


សកម្មភាពអាជ្ញាធរ
ក្រុមជំនាញ អ.គ.ល.ក. បានសហការជាមួយ អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូដឹញូវីនេទៀន និងសណ្ឋាគារ(The New Venetian Casino and Hotel) ក្នុងក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូដឹញូវីនេទៀន និងសណ្ឋាគារ(The New Venetian Casino and Hotel) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។

