ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ពិធីប្រគល់និងទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គមតាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជាក្នុងខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងកាលពីថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២៦ កន្លងទៅនេះនៅសាលាខេត្តស្វាយរៀង មានធ្វើពិធីប្រគល់និងទទួលសំភារៈ digital សម្រាប់ចុះបញ្ជីគាំពារសង្គមតាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជាជូនដល់ក្រុមប្រឹក្សាឃុំសង្កាត់ទាំង ៨០ ក្នុងខេត្តស្វាយរៀងក្រោមអធិបតីភាពឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និង ជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្ម ឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម លោកជំទាវអ៊ុយចន្ទ័និមល អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម លោក ញ៉ែមសារី អភិបាលរងខេត្តស្វាយរៀង ។ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្រុមប្រឹក្សាឃុំ/សង្កាត់នៅក្នុងខេត្តស្វាយរៀងជាច្រើនរូបទៀត។


អប់រំ និងកីឡា
សាកលវិទ្យាល័យស្វាយរៀង សហការជាមួយ សហគ្រិនខ្មែរ(Khmer Enterprise) បានរៀបចំពិធីបើកកម្មវិធី «សហគ្រិនមហាវិទ្យាល័យ នៃសាកលវិទ្យាល័យស្វាយរៀង ឆ្នាំ ២០២៦ (SRU UniPreneur 2026)» ដោយមានការចូលរួមពីសហគ្រិននិស្សិត ដែលមានគំនិតធុរកិច្ចថ្មីៗ ចំនួន ១៨ ក្រុមស្មើនឹង ៧៤នាក់
(ខេត្តស្វាយរៀង) សហគ្រិនខ្មែរ និង សាកលវិទ្យាល័យស្វាយរៀង បានរៀបចំពិធីបើកកម្មវិធី
”សហគ្រិនមហាវិទ្យាល័យ នៃសាកលវិទ្យាល័យស្វាយរៀង ឆ្នាំ២០២៦ (SRU UniPreneur 2026)” នៅថ្ងៃអាទិត្យ ទី១៤ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង លោកស្រី ចៅ លីសា ប្រធានក្រុមធុរកិច្ច និង បណ្តាញទំនាក់ទំនងនៃសហគ្រិនខ្មែរ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ជានាយកប្រតិបត្តិសហគ្រិនខ្មែរ និង លោកឧកញ៉ា បណ្ឌិត ប៉ិច បូឡែនប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltdដោយមានការចូលរួមពី គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ ភ្ញៀវកិត្តិយស និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង សរុបប្រមាណ ៤៥០ នាក់ ។


អប់រំ និងកីឡា
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានរៀបចំពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩» យ៉ាងគគ្រឹកគគ្រេង ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល»។
ពិធីដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ម៉ែន អេង អភិបាលរងខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក លោកនាយកវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ តំណាងក្រុមហ៊ុន សហគ្រាស ព្រមទាំងសិស្សានុសិស្ស និងនិស្សិតយ៉ាងច្រើនកុះករ។


នយោបាយ
ឯកឧត្តម កឹង ឃន បើកកិច្ចប្រជុំផ្សព្វផ្សាយ «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧» និងបូកសរុបការងារឆមាសទី១
(ខេត្តស្វាយរៀង)៖ ក្នុងស្មារតីពង្រឹងកម្លាំងនយោបាយ និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ នេះ គណបក្សប្រជាជនកម្ពុជាស្រុកកំពង់រោទិ៍ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧» ព្រមទាំង «បូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ប្រចាំឆមាសទី១ និងទិសដៅសម្រាប់អនុវត្តបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៦»។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អញ្ជេីញពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆាជាតិ និងចូលរួមក្នុងកិច្ចប្រជុំពិភាក្សាក្នុងរៀបចំពិធីនៅទន្លេវ៉ៃគោខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ នាសាលប្រជុំសាលាខេត្ត លោក ម៉ែន កល្យាណ លោក ឌុច គន្ធា និងលោក កង វណ្ណារ៉ូ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញអមដំណេីឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី ដេីម្បីពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆាជាតិ និងចូលរួមក្នុងកិច្ចប្រជុំពិភាក្សាក្នុងរៀបចំពិធី និងផែនការសន្តិសុខសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំផងដែរ។


សន្តិសុខសង្គម
ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងភូមិសាស្ត្រក្រុងបាវិត
(ខេត្តស្វាយរៀង): នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងបាវិត មានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីផ្សព្វផ្សាយផែនការ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង ប្រជុំ និងចុះពិនិត្យជាក់ស្តែង ពង្រឹងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្វាយរៀង បានប្រជុំ និងចុះធ្វើរដ្ឋបាលចំហ ក្រោមអធិបតីភាព លោក សេង សីលា និង លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើប្រធានបទ "ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)" នៅក្រុងបាវិត។


អប់រំ និងកីឡា
វិទ្យាស្ថានភូមិភាគតេជោសែនស្វាយរៀង រៀបចំ ធ្វើបទបាឋកថា ស្តីពី «២០ មិថុនា ឆ្នាំ១៩៧៧» ដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
(ខេត្តស្វាយរៀង) វិទ្យាស្ថានភូមិភាគតេជោសែនស្វាយរៀង បានរៀបចំធ្វើបទបាថកថាក្រោមប្រធានបទដ៏មានអត្ថន័យជ្រាលជ្រៅស្តីពី «២០ មិថុនា ឆ្នាំ១៩៧៧» ដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំលឹកឡើងវិញនូវរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់មាតុភូមិកម្ពុជា។


សកម្មភាពអាជ្ញាធរ
វគ្គបណ្ដុះបណ្ដាលតម្រង់ទិសលេីការងារអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តិថ្មីៗ
(ខេត្តស្វាយរៀង) នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពស២៥៧០ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ នាសាលប្រជុំអគារ ឃ សាលាខេត្តស្វាយរៀងបានរៀបចំវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលេីការងារអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តិថ្មីៗ ព្រមទាំងអនុវត្តតាមដាន និងជំរុញការផ្តល់ឯកសារភូមិភាគ៦ ក្រោមអធិបតីភាពលោកស្រី យក់ សុីណាត អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដែលមានរយៈពេល ២ ថ្ងៃ។


សន្តិសុខសង្គម
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀងពាក់ព័ន្ធនឹងការអនុវត្តន៍ច្បាប់និងវិស័យយុត្តិធម៌
(ខេត្តស្វាយរៀង) នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងសហការី ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង ។


បរិស្ថាន
រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦»
(ខេត្តស្វាយរៀង): ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាបរិស្ថាន និងការគ្រប់គ្រងកាកសំណល់ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦» យ៉ាងមហោឡារិក ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «សំណល់សូន្យ (Zero Waste)»។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាបឋមសិក្សាកន្ទុយវៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តស្វាយរៀង បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែបន្ទាប់
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ មន្ទីរព័ត៌មានខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តភារកិច្ចសម្រាប់ខែបន្ទាប់ ក្រោមវត្តមានរបស់ លោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានខេត្ត កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តទាំងមូល។


សកម្មភាពថ្នាក់ដឹកនាំ
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពជីវភាពរស់នៅរបស់បងប្អូនយុទ្ធមិត្ត ១៩៧៨ នៅស្រុកកំពង់រោទិ៍
(ខេត្តស្វាយរៀង)៖ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្តមប៉េង ពោធិ៍សាអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលវឌ្ឍនភាពនៃការរស់នៅរបស់បងប្អូនយុទ្ធមិត្ត ១៩៧៨ ដែលកំពុងរស់នៅក្នុងភូមិធ្លកថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការអាជ្ញាធរមូលដ្ឋាន និងបងប្អូនអតីតយុទ្ធមិត្ត ១៩៧៨ យ៉ាងច្រើនកុះករផងដែរ។

